Gloucester

តើភាសាអ្វីដែលអ្នកចង់បាន?

Gloucester Seal

Is your home or small business too cold in the winter or too hot in the summer?

We have solutions that can help you save energy, while also furthering our community's commitment to equity and sustainability.

The City of Gloucester is participating in the Mass Save® Community First Partnership, collaborating locally with National Grid, to provide energy efficiency solutions to residents, small businesses, and local nonprofits in an effort to reduce energy use, and increase the comfort of homes and buildings.

Or Call (978) 320-4301

You’ll answer a few prompts to start your energy-saving journey.

ការវាយតម្លៃថាមពលតាមគេហដ្ឋានដោយមិនមានការចំណាយ

 

អ្នកជួល ម្ចាស់គេហដ្ឋាន និងម្ចាស់ផ្ទះជួលនៃគេហដ្ឋានសម្រាប់គ្រួសារតែមួយ អាផាតមិន ឬខុនដូ ក្នុងអគារដែលមានពី 1 ទៅ 4 បន្ទប់ អាចទទួលបានការវាយតម្លៃថាមពលតាមគេហដ្ឋានដោយមិនមានការចំណាយ និងស្វែងយល់ពីរបៀបដែលពួកគាត់អាចទទួលបានអត្ថប្រយោជន៍ពីការកែលម្អគេហដ្ឋាន ដែលអាចជួយកាត់បន្ថយចំណាយថាមពល និងការថែទាំ ហើយនិងបង្កើនផាសុកភាពនៅក្នុងគេហដ្ឋាន។

ជំនួយផ្អែកលើប្រាក់ចំណូល

 

អ្នកឧបត្ថម្ភនៃកម្មវិធី Mass Save ប្តេជ្ញាធ្វើឱ្យការដំឡើងប្រព័ន្ធប្រសិទ្ធភាពថាមពលមានតម្លៃសមរម្យសម្រាប់អ្នករស់នៅរដ្ឋ Massachusetts ទាំងអស់។ ម្ចាស់គេហដ្ឋាន និងអ្នកជួលដែលមានសិទ្ធិអាចទទួលបានការដំឡើងអ៊ីសូឡង់ និងការផ្សាភ្ជាប់ខ្យល់ដោយមិនមានការចំណាយ ក៏ដូចជាប្រាក់បង្វិលសងបន្ថែម ឬការដំឡើងបន្ថែមដោយមិនមានការចំណាយ ដោយផ្អែកលើប្រាក់ចំណូល។ តាមរយៈការវាយតម្លៃថាមពលដោយមិនមានការចំណាយ សេវាកម្ម និងផលិតផលប្រកបដោយប្រសិទ្ធភាព ម្ចាស់គេហដ្ឋាន និងអ្នកជួលអាចបង្កើនផាសុកភាពនៃគេហដ្ឋានរបស់ពួកគាត់ និងកាត់បន្ថយវិក្កយបត្រថាមពលប្រចាំខែ។

ម៉ាស៊ីនបូមកម្ដៅ

 

ម៉ាស៊ីនបូមកម្ដៅមានប្រសិទ្ធភាពខ្ពស់ ដោយផ្តល់ប្រសិទ្ធភាពខ្ពស់ជាងពី 2 ទៅ 3 ដងនៃម៉ាស៊ីនដាំទឹក (boiler) ឬឡកម្ដៅ (furnace) ហើយភាគច្រើនផ្តល់កម្ដៅប្រកបដោយប្រសិទ្ធភាពនៅសីតុណ្ហភាពខាងក្រៅទាបរហូតដល់ -15°F (-១៥ អង្សាហ្វារិនហៃ)។ វាក៏មិនប៉ះពាល់ដល់បរិស្ថានដែរ ព្រោះគ្មានការបញ្ចេញឧស្ម័នដោយផ្ទាល់។ ម៉ាស៊ីនបូមកម្ដៅមានសុវត្ថិភាពជាង ដោយមិនចាំបាច់មានកន្លែងផ្ទុកឥន្ធនៈ និងគ្មានឧស្ម័នកាបូនម៉ូណូអុកស៊ីត ហើយវាអាចកាត់បន្ថយចំណាយថាមពល បើប្រៀបធៀបជាមួយកម្ដៅពីប្រេង ប្រូប៉ាន ឬអគ្គិសនី។ មានភាពបត់បែនក្នុងការដំឡើង វាអាចផ្តល់កម្ដៅនិងភាពត្រជាក់ដល់តំបន់នីមួយៗ ឬគេហដ្ឋានទាំងមូល ដោយផ្តល់ផាសុកភាពគ្រប់បែបយ៉ាង ជាមួយកម្ដៅ ភាពត្រជាក់ និងការកាត់បន្ថយសំណើម។

ម្ចាស់គេហដ្ឋានសម្រាប់គ្រួសារតែមួយ អាផាតមិន និងខុនដូ ក្នុងអគារមានពី 1 ទៅ 4 បន្ទប់ អាចមានសិទ្ធិទទួលបានប្រាក់បង្វិលសង ដើម្បីដំឡើងទៅជាម៉ាស៊ីនបូមកម្ដៅប្រសិទ្ធភាពខ្ពស់ ក៏ដូចជាឱកាសដាក់ពាក្យស្នើសុំហិរញ្ញប្បទានការប្រាក់ 0% ផងដែរ។

ការវាយតម្លៃថាមពលសម្រាប់អគារស្នាក់នៅរួម

 

ម្ចាស់អចលនទ្រព្យ ឬអ្នកគ្រប់គ្រងអគារមានចាប់ពី 5 បន្ទប់ឡើងទៅ អាចបង្កើនការពេញចិត្តរបស់អ្នកជួល និងតម្លៃអចលនទ្រព្យ ព្រមទាំងកាត់បន្ថយចំណាយប្រតិបត្តិការពេញមួយឆ្នាំ ដោយប្រើប្រាស់ការលើកទឹកចិត្តពី Mass Save ប្រាក់បង្វិលសង ផលិតផលសន្សំសំចៃថាមពល ការណែនាំពីអ្នកជំនាញ និងច្រើនទៀត។

ការវាយតម្លៃថាមពលសម្រាប់អាជីវកម្មខ្នាតតូច

 

ទទួលបានការវាយតម្លៃថាមពលដោយមិនមានការចំណាយសម្រាប់អាជីវកម្មខ្នាតតូច អង្គការមិនរកប្រាក់ចំណេញ ឬកន្លែងគោរពបូជា របស់លោកអ្នក។

អ្នកឯកទេសថាមពលនឹងជួយស្វែងរកឱកាសសន្សំសំចៃថាមពលដែលអាច៖ សន្សំប្រាក់លើចំណាយប្រតិបត្តិការ បង្កើនប្រាក់ចំណេញ បង្កើនផាសុកភាពជូនអតិថិជន និងបុគ្គលិករបស់លោកអ្នក។

Or Call (978) 320-4301

You’ll answer a few prompts to start your energy-saving journey.