Lowell

តើភាសាអ្វីដែលអ្នកចង់បាន?


Lowell Seal

ទីក្រុង Lowell កំពុងចូលរួមក្នុង Community First Partnership ដែលផ្តល់ជូនដោយអ្នកឧបត្ថម្ភរបស់ Mass Save®។ យើងកំពុងធ្វើការជាមួយអ្នកឧបត្ថម្ភរបស់ Mass Save National Grid ដើម្បីផ្តល់នូវដំណោះស្រាយប្រសិទ្ធភាពថាមពលសន្សំសំចៃថ្លៃដើមដល់ប្រជាពលរដ្ឋ និងអាជីវកម្មខ្នាតតូចនៅក្នុងសហគមន៍របស់យើង។


ប្រសិនបើអ្នកមានអារម្មណ៍ថាគេហដ្ឋាន ឬអាជីវកម្មខ្នាតតូចរបស់អ្នកត្រជាក់ពេកក្នុងរដូវរងា ឬក្តៅពេកក្នុងរដូវក្តៅ ហើយអ្នកចង់ជួយសហគមន៍របស់អ្នកឱ្យមានពណ៌បៃតង កម្មវិធីទាំងនេះអាចជួយបាន។


ចូលរួមជាមួយយើង និងអ្នកជិតខាងរបស់អ្នក ដើម្បីសន្សំសំចៃថាមពល និងថវិកា។ យើងរួមគ្នាអាចធ្វើឱ្យគេហដ្ឋាន និងអាជីវកម្មរបស់យើងកាន់តែមានផាសុកភាព។ យើងរួមគ្នាអាចបន្តការប្តេជ្ញាចិត្តរបស់សហគមន៍របស់យើងចំពោះសមធម៌ និងនិរន្តរភាព។


ការវាយតម្លៃថាមពលនៅតាមផ្ទះដោយមិនគិតថ្លៃ

 

អ្នកជួល ម្ចាស់ជួល និងម្ចាស់ផ្ទះនៃផ្ទះសម្រាប់មួយគ្រួសារ អាផាតមិន ឬខុនដូនៅក្នុងអាគារដែលមាន 1-4 យូនីត អាចសន្សំសំចៃថាមពល និងថវិកា ដោយចាប់ផ្តើមជាមួយនឹងការវាយតម្លៃថាមពលនៅតាមផ្ទះដោយមិនគិតថ្លៃ។

ថប្រយោជន៍មានសម្រាប់ប្រជាជនគ្រប់កម្រិតនៃប្រាក់ចំណូល។

កម្មវិធី (Income Eligible Program)

 

ប្រសិនបើអ្នករស់នៅក្នុងផ្ទះសម្រាប់មួយគ្រួសារអាគារមាន 2-4 យូនីត ហើយអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកចំណូលទាប* អ្នកអាចមានសិទ្ធិទទួលបានការអាប់ក្រេដនៃការសន្សំសំចៃថាមពលដែលអាចកាត់បន្ថយវិក្កយបត្រថាមពលប្រចាំខែរបស់អ្នក និងធ្វើឱ្យគេហដ្ឋានរបស់អ្នកកាន់តែមានផាសុកភាពដោយមិនគិតថ្លៃ។ ម្ចាស់អចលនទ្រព្យក៏អាចមានសិទ្ធិដោយអាស្រ័យលើប្រាក់ចំណូលរបស់អ្នក ឬអ្នកជួលរបស់អ្នកផងដែរ។


*ដើម្បីមើលថាតើអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគ្រួសារដែលមានប្រាក់ចំណូលទាប សូមចុច "ចាប់ផ្តើម"។
សូមចុចទីនេះ

ការអាប់ក្រេដម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពខ្ពស់

 

ម្ចាស់ផ្ទះនៃផ្ទះសម្រាប់មួយគ្រួសារ អាផាតមិន និងខុនដូក្នុងអាគារ 1-4 យូនីតអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃដើម្បីអាប់ក្រេដម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពខ្ពស់។

ការវាយតម្លៃថាមពលសម្រាប់ពហុគ្រួសារ

 

ម្ចាស់អចលនទ្រព្យ ឬអ្នកគ្រប់គ្រងអាគារលំនៅដ្ឋានដែលមានលើសពី 5 យូនីត អាចស្នើសុំការវាយតម្លៃថាមពលពហុគ្រួសារ Mass Save ដោយមិនគិតថ្លៃ។ ការបញ្ចុះតម្លៃ និងការលើកទឹកចិត្តដែលមានសម្រាប់ការអាប់ក្រេដប្រសិទ្ធភាពថាមពលអាចបង្កើនតម្លៃអចលនទ្រព្យរបស់អ្នក និងកាត់បន្ថយការចំណាយប្រតិបត្តិការរបស់អ្នកពេញមួយឆ្នាំ។ 


ការវាយតម្លៃអាជីវកម្មខ្នាតតូច

 

ទទួលបានការវាយតម្លៃថាមពលពីចម្ងាយ ឬដោយផ្ទាល់ដោយមិនគិតថ្លៃសម្រាប់អាជីវកម្មខ្នាតតូច អង្គការមិនរកប្រាក់ចំណេញ ឬទីសក្ការៈរបស់អ្នក។ 


ចូលរួមជាមួយយើង! យើងរួមគ្នាសម្រេចគោលដៅរបស់យើងសម្រាប់ឆ្នាំនេះ៖

190
ផ្ទះដែលមានអ៊ីសូឡង់
250
ការអាប់ក្រេដម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពខ្ពស់
10
ការវាយតម្លៃអាជីវកម្មខ្នាតតូច